Skip to main content

តាមរយៈភាពជាដៃគូជាមួយនឹងមជ្ឈមណ្ឌលសេវាសហព័ន្ធជនភៀសខ្លួន King County បានបញ្ចប់គម្រោងស្រាវជ្រាវដ៏ពិសេសមួយជាមួយនឹងសហ គមន៍ជនអន្តោប្រវេសន៍ និងសហគមន៍ជនភៀសខ្លួនអំពីថាតើត្រីប្រភេទណាខ្លះដែលអាចទទួលទានដោយសុវត្ថិភាព។

សេចក្ដីសង្ខេប

ថ្ងៃទី05 ខែធ្នូ ឆ្នាំ2024ផ្នែកធនធានទឹក និងដីរបស់ King County និងមជ្ឈមណ្ឌលសេវាសហព័ន្ធជនភៀសខ្លួន ធ្វើការងារក្នុងភាពជាដៃគូ ជាមួយនឹងអ្នកនេសាទមកពីសហគមន៍ជនអន្តោប្រវេសន៍ និងសហគមនជនភៀសខ្លួនដើម្បីអនុវត្តគម្រោងស្រាវជ្រាវរយៈពេលបីឆ្នាំពាក់ព័ន្ធនឹងការតាមដាន សារធាតុពុលក្នុងខ្លួនត្រីដែលស្ថិតនៅក្នុងតំបន់បឹង King County និងឆ្នេរតំបន់ Puget Sound

ព័ត៌មាន

គម្រោងស្រាវជ្រាវតាមសហគមន៍ដែលដឹកនាំដោយផ្នែកធនធានទឹក និងដីរបស់ King County ក្នុងកិច្ចសហការភាពជាដៃគូជាមួយមជ្ឈមណ្ឌលសេវាស ហព័ន្ធជនភៀសខ្លួន បានធ្វើការងារក្នុងភាពជាដៃគូជាមួយនឹងអ្នកនេសាទមកពីសហគមន៍ជនអន្តោប្រវេសន៍ និងជនភៀសខ្លួនដើម្បីសិក្សាថាតើបឹង ច្រាំង និងត្រីប្រភេទណាដែលគេពេញនិយមនេសាទ និងទទួលទាន ប៉ុន្តែមិនបានឆ្លងកាត់ការធ្វើតេស្តរកសារធាតុគីមីពុលពីមុនមកនោះទេ។

អ្នកស្រាវជ្រាវនៅក្នុងកម្មវិធីតាមដានសារធាតុពុលក្នុងទឹកសាប និងទឹកសមុទ្រនៃតំបន់ King County បានធ្វើការងារជាមួយប្រជាសហគមន៍ នេសាទដើម្បីចាបត្រីពីដែននេសាទនៅក្នុងតំបន់ដែលមិនមានការត្រួតពិនិត្យ។ គម្រោងនេះបានបញ្ចប់ដោយបានផ្ដល់នូវអនុសាសន៍អនុវត្តមួយចំនួន ដែលបង្ហាញថាតើត្រីនៅក្នុងទីតាំងណាខ្លះដែលមានសុវត្ថិភាពក្នុងការទទួលទាន។

លោក Dow Constantine អភិបាលក្រុង King County បានលើកឡើងថា "កិច្ចសហការរបស់ King County ជាមួយនឹងមជ្ឈមណ្ឌល សេវាសហព័ន្ធជនភៀសខ្លួន និងអ្នកនេសាទក្នុងតំបន់ គឺជាផ្នែកមួយនៃការប្ដេជ្ញាចិត្តក្នុងការភាពជា់ដៃគូជាមួយនឹងសហគមន៍ដែលជួបការលំបាកដើម្បី ដោះស្រាយបញ្ហាប្រឈមផ្នែកសុខភាព និងបរិស្ថាន"តាមរយៈការមានអ្នកនេសាទក្នុងមូលដ្ឋានចូលរួមក្នុងការស្រាវជ្រាវរបស់យើងនេះ ពួកគេបានក្លាយទៅជាអ្នកតស៊ូមតិដ៏គួរឱ្យទុកចិត្ត ដែលអាចចែករំលែកជំនាញឯកទេស ដើម្បីជួយអ្នកដទៃទៀតឱ្យធ្វើការជ្រើសរើសជម្រើសក្នុងការនេសាទត្រី និងទទួលទានក្នុងគ្រួសារប្រកបដោយសុវត្ថិភាព។

នៅក្នុងរយៈពេល 10 ឆ្នាំកន្លងមកនេះ កម្មវិធីបានតាមដានត្រួតពិនិត្យទៅលើបឹងចំនួនបី ទន្លេចំនួនពីរ និងទីតាំងឆ្នេរជាច្រើនក្នុងតំបន់ King County ដើម្បីរកមើលសារធាតុពុលក្នុងសាច់ត្រី និងក្ដាម។ នាយកដ្ឋានសុខាភិបាលវ៉ាស៊ីនតោនបានប្រើប្រាស់ទិន្នន័យនេះដើម្បីកំណត់ថាតើប្រភេទត្រីណាខ្លះ ដែលមានសុវត្ថិភាពក្នុងការទទួលទាន។

Community fisherman
Community fishing research participant

អ្នកស្រាវជ្រាវបានរៀបចំចងក្រងក្រុមការងារជាមួយនឹងមជ្ឈមណ្ឌលសេវាសហព័ន្ធជនភៀសខ្លួន ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញមានមូលដ្ឋាន នៅតំបន់ Kent ដែលធ្វើការងារជួយដល់ជនអន្តោប្រវេសន៍ និងជនភៀសខ្លួន ដែលពួកគេកំពុងផ្លាស់ប្ដូរជីវិតមករស់នៅសហរដ្ឋអាមេរិក ពោលនេះ ជាគម្រោងសប្បុរសធម៌ដំបូងសម្រាប់តំបន់ King County

លោកស្រី Jennifer Lanksbury ដែលជាអ្នកស្រាវជ្រាវនៃកម្មវិធីតាមដានសារធាតុពុលក្នុងទឹកសាប និងទឹកសមុទ្រនៃតំបន់ King County បានលើកឡើងថាអ្នកនេសាទគឺជាផ្នែកមួយដ៏សំខាន់សម្រាប់គម្រោងស្រាវជ្រាវនេះ។" “ជំនាញ និងកម្រិតនៃការចូលរួមរបស់ពួកគេជាមួយសហគមន៍ បានកែសម្រួលដល់ដំណើរការនៃការតាមដានត្រួតពិនិត្យ និងរបៀបបង្ហាញលទ្ធផលទៅកាន់សហគមន៍ប្រកបដោយតម្លាភាព។" 

ក្រៅពីការផ្ដល់នូវព័ត៌មានព្រមាន ផ្នែកអនុសាសន៍នៃការស្រាវជ្រាវនេះ ក៏បានផ្ដល់នូវការណែនាំយ៉ាងច្បាស់លាស់ ដែលអាចជួយដល់សហគមន៍ក្នុងការ សម្រេចចិត្តជ្រើសយកជម្រើសដែលមានសុវត្ថិភាព និងមានព័ត៌មានគ្រប់ជ្រុងជ្រោយ ពោលគឺ ផ្ដោតទៅលើបរិយាបន្ន តម្លាភាព និងលើកកម្ពស់សំឡេង និងចំណេះដឹងរបស់សហគមន៍។  

ការដោះស្រាយគម្លាតទិន្នន័យតាមរយៈការចូលរួមពីសហគមន៍ផ្ទាល់

អ្នកស្រាវជ្រាវបានធ្វើការស្ទង់មតិជាមួយអ្នកនេសាទអំពីទីតាំងដែលពួកគេបាននេសាទ ផលនេសាទ ផ្នែកណាខ្លះនៃត្រី  និងក្ដាមដែលពួកគេទទួលទាន និងរបៀបដែលពួកគេរៀបចំចម្អិនផលនេសាទទាំងនោះ។

ការស្ទង់មតិបានបង្ហាញថា ទីតាំងនេសាទដ៏ពេញនិយមមួយចំនួន ដូចជា បឹង Angle Lake បឹង Lake Meridian និងទីតាំងផ្សេងៗនៅតំបន់ភាគខាង ត្បូងនៃឆ្នេរសមុទ្រ King County មិនបានធ្វើការវាយតម្លៃនោះទេ។ អ្នកស្រាវជ្រាវ ក៏បានដឹងផងដែរថា ត្រីដែលពេញនិយមក្នុងការទទួលទានមួយចំនួន រួមទាំងត្រី Rainbow Trout និងត្រីក្រាញ់ (shiner perch) មិនត្រូវបានតាមដានត្រួតពិនិត្យនោះទេ ហើយទម្លាប់បែបវប្បធម៌ដូចជាការទទួលទាន "ខ្លាញ់ក្ដាម" ទំនងជាធ្វើឱ្យមនុស្សប្រឈមនឹងសារធាតុគីមីពុលកម្រិតខ្ពស់។

Sophorn Sim ប្រធានមជ្ឈមណ្ឌលសេវាសហព័ន្ធជនភៀសខ្លួន បានលើកឡើងថា "អង្គការតាមមូលដ្ឋាន ប្រជាសហគមន៍ និងតំបន់ King County បានធ្វើការរួមគ្នាក្នុងភាពជាដៃគូដើម្បីសិក្សាថាតើពូជសត្វប្រភេទណាដែលមានសុវត្ថិភាព និងមិនមានសុវត្ថិភាព ដើម្បីជួយការពារសហគមន៍នេសាទកុំឱ្យ ទទួលទានត្រី និងគ្រឿងសមុទ្រមានជាតិពុល ដែលពួកគេនេសាទបានពីទឹកនៅក្នុងតំបន់នោះ។" "លទ្ធផលគម្រោងនេះ ត្រូវបានចងក្រងជាឯកសារដើម្បី ផ្ដល់ជាព័ត៌មានដល់សហគមន៍នេសាទជនភៀសខ្លួន និង់សហគមន៍នេសាទអន្តោប្រវេសន៍ ឱ្យបានយល់ដឹងអំពីជម្រើសសុវត្ថិភាពក្នុងការនេសាទនៅ ក្នុងតំបន់នោះ។"

អ្នកស្រាវជ្រាវបានប្រើប្រាស់លទ្ធផលនៃការស្ទង់មតិដើម្បីរៀបចំគម្រោងយកសំណាកត្រីសាកល្បង។ បន្ទាប់មក អ្នកនេសាទក្នុងសហគមន៍ បាននេសា ទយកពូជត្រីគោលដៅពីក្នុងបឹង និងឆ្នេរសមុទ្រដែលមិនដែលបានតាមដានត្រួតពិនិត្យពីមុនមក។ 
នៅដើមឆ្នាំ 2023 King County និងមជ្ឈមណ្ឌលជនភៀសខ្លួន បានរៀបចំវគ្គបណ្ដុះបណ្ដាលពហុភាសាស្ដីពីពិធីសារនេសាទ និងរបៀបទុកដាក់ សំណាកសម្រាប់ការវិភាគគីមី។ អ្នកនេសាទបានចូលរួមចំណែកចាប់តាំងពីរដូវផ្ការីក រដូវក្ដៅ និងរដូវស្លឹកឈើជ្រុះដើម្បីប្រមូលសំណាកដ៏មានតម្លៃ ថែមទាំងទទួលបានការទូទាត់ពីសហព័ន្ធជនភៀសខ្លួនសម្រាប់ពេលវេលា និងជំនាញឯកទេសរបស់ពួកគេផងដែរ។

អ្នកស្រាវជ្រាវនៅក្នុងមន្ទីរពិសោធន៍បរិស្ថានរបស់ King County បានធ្វើតេស្តលើត្រី ដើម្បីរកមើលសារធាតុពុល ដូចជា PCB បារត និងសារធាតុគីមីផ្សេងៗ ដែលអាចកកកុញក្នុងកម្រិតមួយខ្ពស់ក្នុងខ្លួនត្រីមួយចំនួន និងមានផលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរលើអ្នកដែលទទួលទានត្រីនោះ។

ការចែករំលែកលទ្ធផល និងការផ្ដល់ភាពអង់អាចដល់សហគមន៍

តាមរយៈការប្រឹក្សាយោបល់ដិតដល់ជាមួយនឹងនាយកដ្ឋានសុខាភិបាល និងសុខភាពសាធារណរដ្ឋវ៉ាស៊ីនតោន - Seattle និង King County អ្នកស្រាវជ្រាវក៏បានរៀបចំសេចក្ដីព្រាងអនុសាសន៍សម្រាប់បឹង និងឆ្នេរដែលបានតាមដាននីមួយៗ។ ខិត្តបណ្ណលទ្ធផលន ហៅថាអនុសាសន៍ស្ដីពីការទទួលទានត្រីប្រកបដោយសុខភាពល្អ King County

"ប្រជាជនមកពីសហគមន៍ជនអន្តោប្រវេសន៍ និងសហគមនន៍ជនភៀសខ្លួន បានលើកឡើងថា រដ្ឋាភិបាលតែងតែប្រាប់ពួកគេអំពីអ្វីដែលមិនគួរធ្វើ។ តាមរយៈវិធីសាស្ត្រជំនួស សហព័ន្ធជនភៀសខ្លួន និង King County បានបង្កើតខិត្តបណ្ណដែលណែនាំអ្នកនេសាទអំពីអ្វីដែលត្រូវធ្វើ។ ទម្រង់ដែលមានលក្ខណៈងាយស្រួលយល់នេះ បានបង្ហាញអំពីទីតាំងមានសុវត្ថិភាពក្នុងការនេសាទនៅក្នុងតំបន់ King County និងថាតើត្រីប្រភេទណាដែលមានសុវត្ថិភាពក្នុងការទទួលទានក្នុងគ្រួសារ" លោកស្រី Jenée Colton ប្រធានគ្រប់គ្រងកម្មវិធីតាមដាន សារធាតុពុលក្នុងទឹកសាប និងទឹកសមុទ្រនៃតំបន់ King County

កម្មវិធីកម្សាន្តនៅមជ្ឈមណ្ឌល Duwamish Community Hub នារដូវស្លឹកឈើជ្រុះនេះ នឹងមានការអញ្ជើញអ្នកនេសាទ និងគ្រួសារ និងអ្នកស្រាវជ្រាវទាំងអស់ឱ្យចូលរួម ដើម្បីចែករំលែកខិត្តប័ណ្ណនេះ និងរៀបរាប់អំពីរបៀបប្រើប្រាស់ខិត្តប័ណ្ណនេះផងដែរ។ King County បានផ្ដោតអាទិភាពទៅលើប្រើប្រាស់ និងអ្នកបកប្រែ ដែលផ្ដល់ជូនដោយមជ្ឈមណ្ឌលសេវាសហព័ន្ធជនភៀសខ្លួន ដែលផ្ដល់ការបកប្រែភ្លាមៗជា ច្រើនភាសាសម្រាប់អ្នកចូលរួមជាង 45 នាក់នេះ។

ខិត្តប័ណ្ណអនុសាសន៍ស្ដីពីការទទួលទានត្រីប្រកបដោយសុខភាពល្អ ត្រូវបានបកប្រែជាប្រាំបួនភាសា ដើម្បីជួយឱ្យប្រជាសហគមន៍ និងអ្នកនេសាទទាំង អស់អាចយល់ខ្លឹមសារ និងចែករំលែកព័ត៌មានទាំងនេះ ជាមួយនឹងគ្រួសារ និងសហគមន៍របស់ពួកគេ។

បន្ទាប់ពីបញ្ចប់គម្រោងស្រាវជ្រាវនេះ ឥឡូវនេះ អ្នកស្រាវជ្រាវរបស់ King County មានបំណងចង់បញ្ចូលបឹង តំបន់សមុទ្រ និងពូជត្រីថ្មីៗជាច្រើនផ្សេង ទៀតចូលទៅក្នុងកម្មវិធីតាមដានដែលកំពុងអនុវត្តនេះ។

គម្រោងស្រាវជ្រាវនេះទទួលបានការឧបត្ថម្ភមូលនិធិពីជំនួយ Waterworks ដែលស្ថិតក្រោមការគ្រប់គ្រងដោយផ្នែកប្រព្រឹត្តិកម្មទឹកកខ្វក់របស់ King County ព្រមទាំងទទួលបានមូលនិធិបន្ថែមពីផ្នែកធនធានទឹក និងដីផងដែរ។ ផ្នែកទាំងពីរនេះ គឺជាផ្នែកមួយរបស់នាយកដ្ឋានធនធានធម្មជាតិ និងឧទ្យាន។

ទម្រង់ផ្សព្វផ្សាយ

ធនធាន

ទំនាក់ទំនង

Doug Williamsនាយកដ្ឋានធនធានធម្មជាតិ និងឧទ្យាន, 206-477-4543  

សូមចូលទៅកាន់Newsroomសម្រាប់ធនធានឯកសារបន្ថែម

expand_less