ព័ត៌មាន និងសេវាកម្មអំពីកាកសំណល់គ្រោះថ្នាក់
បើសិនអ្នករស់នៅ ឬធ្វើការក្នុង King County យើងផ្តល់ជូនជម្រើសងាយស្រួលសម្រាប់ការបោះចោលកាកសំណល់ និងធនធានគ្រោះថ្នាក់ ដើម្បីជួយការពារអ្នក និងបរិស្ថានឲ្យរួចផុតពីសារធាតុគីមីគ្រោះថ្នាក់។
អំពីយើង
កម្មវិធីគ្រប់គ្រងសំណល់គ្រោះថ្នាក់ ការពារ និងលើកកម្ពស់សុខភាពសាធារណៈ និងគុណភាពបរិស្ថាន នៅក្នុង King County ដោយកាត់បន្ថយការគម្រាមកំហែង ដែលបង្កឡើងដោយការផលិត ការប្រើប្រាស់ ការរក្សាទុក និងការបោះចោលសម្ភារគ្រោះថ្នាក់ ។ យើងគឺជាដៃគូប្រចាំតំបន់មួយ ដែលបម្រើ King County ទាំងអស់ រាប់បញ្ចូលទាំង ទីក្រុង Seattle, ទីក្រុង 37 ផ្សេងទៀត កុលសម្ព័ន្ធពីរ និងតំបន់ដែលមិនទាន់ចុះបញ្ជី ។
ផលិតផលគ្រោះថ្នាក់ទូទៅ
ផលិតផលដែលមិនប្រើប្រាស់ ចាស់ ឬលែងត្រូវការ អាចនាំឲ្យមានគ្រោះថ្នាក់ក្នុងការទុកដាក់ ។ ផលិតផលទាំងនេះ អាចបង្កគ្រោះថ្នាក់ដល់មនុស្ស និងបរិស្ថាន បើសិនបោះចោលពួកវាទៅក្នុងធុងសម្រាម ឬចាក់ចូលក្នុងប្រព័ន្ធលូ អ្នកអាចកំណត់ផលិតផលគ្រោះថ្នាក់ ដោយអានស្លាកសញ្ញាផលិតផល ។ ផលិតផលគ្រោះថ្នាក់មានស្លាក ដែលមានពាក្យ danger (គ្រោះថ្នាក់) , poison (ពុល) , warning (ការព្រមាន) , ឬ caution (ការប្រុងប្រយ័ត្ន) ។
3 ជំហាននៃការបោះចោលដោយសុវត្ថិភាព
-
ប្រមូលទុករបស់របរ៖
បើសិនស្លាកសម្គាល់មានពាក្យ danger (គ្រោះថ្នាក់), poison (ពុល),warning (ការព្រមាន) ឬcaution (ការប្រុងប្រយ័ត្ន) វាជាកាកសំណល់គ្រោះថ្នាក់ ។
ពិនិត្យមើលបញ្ជីរបស់របរដែលយើងទទួលយក ។ [link to what to bring flyer]
-
រៀបចំសម្រាប់ការបោះចោល៖
រក្សារបស់របរនៅក្នុងធុងដើមរបស់ពួកវា ដាក់ស្លាកផលិតផលដែលគ្មានសញ្ញាសម្គាល់ ហើយបិតវាឱ្យជាប់ កុំឱ្យពួកវាលេច ឬធ្លាយ ។ រក្សាទុកផលិតផលឱ្យឆ្ងាយពីបន្ទប់ដឹកអ្នកដំណើរនៃយានយន្តរបស់អ្នក ។ -
បោះចោល៖
នាំយករបស់របររបស់អ្នកទៅកាន់ កន្លែងបោះចោល មិនមានការបបង់ថ្លៃទេពីព្រោះសេវាកម្មនេះត្រូវបានទូទាត់រួចហើយតាមរយៈវិក័យប័ត្ររប្រើប្រាស់របស់អ្នក ។
ចូរស្វែងរក ទីកន្លែងចោលសម្រាមដែលនៅក្បែរអ្នក
Location | Address | Hours |
---|---|---|
North Seattle |
អាទិត្យ – អង្គារ |
|
South Seattle |
ថ្ងៃព្រហស្បតិ៍ –សៅរ៍ |
|
Factoria |
អង្គារ – សុក្រ, សោរ៍ និងអាទិត្យ |
|
Auburn |
សៅរ៍ - អាទិត្យ |
Wastemobile – សេវាកម្មប្រមូលកាកសំណល់គ្រោះថ្នាក់ចល័ត
សេវាកម្មប្រមូលដោយឥតគិតថ្លៃនេះ ធ្វើដំណើរទៅជ្រើសរើសសហគមន៍ក្នុង King County ហើយផ្តល់ឲ្យពលរដ្ឋ និងអាជីវកម្មខ្នាតតូច នូវកន្លែងងាយស្រួលមួយ ដើម្បីយកកាកសំណល់គ្រោះថ្នាក់របស់ពួកគេ ។
ស្វែងយល់ពីពេលវេលារបស់ WASTEMOBILE ការធ្វើដំណើរសម្រាប់សេវាកម្មប្រមូលសម្រាមតាមផ្ទះដែលប្រកបដោយគ្រោះថ្នាក់របស់យើង សូមចូលទៅមើលសហគន៍មួយដែលនៅក្បែរអ្នក ។ [link WMB schedule]
កម្មវិធីប្រមូលសម្រាមតាមផ្ទះ
តើអ្នកមានអាយុ 65 ឆ្នាំ ឬលើស ឬជាជនពិការ? បើសិនអ្នកមិនមានយានយន្ត ហើយមិនអាចទៅដល់កន្លែងប្រមូលកាកសំណល់គ្រោះថ្នាក់ទេ អ្នកអាចទូរស័ព្ទមកយើងខ្ញុំដើម្បីរៀបចំពេលវេលាទៅប្រមូលកាកសំណល់ពីផ្ទះរបស់អ្នក ។ កម្មវិធីប្រមូលសម្រាមតាមផ្ទះ មានមូលនិធិគាំទ្រតាមរយៈ វិក័យប័ត្រទឹកភ្លើងរបស់អ្នក ហើយគេនឹងមិនយកប្រាក់ពីអ្នក នៅពេលគេទៅយករបស់របរពីអ្នក។តើអ្នកមានអាជីវកម្មមួយនៅក្នុង King County ទេ?
ក្នុងនាមជាអាជីវកម្មមួយ វាគឺជាទំនួលខុសត្រូវរបស់អ្នកក្នុងការគ្រប់គ្រងសម្ភារគ្រោះថ្នាក់ ដើម្បីកុំឳ្យវាបង្កគ្រោះថ្នាក់់ដល់កម្មករនិយោជិត សហគមន៍ និងបរិស្ថានរបស់អ្នក ។ យើងអាចជួយអាជីវកម្មទាំងឡាយណាដែលមានសិទ្ធិ បោះ កាកសំណល់គ្រោះថ្នាក់ របស់ពួកគេ ដោយឥតគិតថ្លៃ។ យើងក៏ផ្តល់ជូនសេវាកម្មពិគ្រោះយោបល់ និងអនុសាសន៍តាមតម្រូវការ នៅនឹងកន្លែង ហើយផ្តល់លុយវិញ សម្រាប់ការវិវឌ្ឍនានា។ សេវាកម្មទាំងអស់នេះ ទទួលបានមូលនិធិឧបត្ថម្ភ តាមរយៈវិក័យប័ត្រទឹកភ្លើងរបស់អ្នក ដូច្នេះអត់មានយកប្រាក់ បន្ថែមទៀតទេ។